ការណែនាំពីគម្រោង

      ក្រុមហុ៊នសេសានក្រោម២មានទីតាំស្ថិតនៅភាគឦក្នុងសានស្រុកសេសាន ខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា អនុស្ថានីយថាមពលអគ្គិសនីស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាភ្ជាប់និងខ្សែលបន្ទាត់ព្រំប្រទល ប្រទេសឡាវប្រហែល៧០គីឡូម៉ែត្រ, ភាគខាងកើតគន្លាតពីខ្សែលបន្ទាត់ព្រំប្រទលប្រទេសវៀតណាមកម្ពុជាប្រហែលជា២០០គីឡូម៉ែត្រ(Km), ខ្សែទឹកខាងលើគន្លាតចំងាយចំនុចប្រសព្វគ្នារវាងទន្លេស្រែពកនិងទន្លេសេសានប្រហែលជា១.៥គីឡូម៉ែត្រ(Km), ខ្សែទឹកខាងក្រោមគន្លាតចំងាយចំនុចប្រសព្វគ្នារវាងទន្លេសេកុងនិងទន្លេសេសានប្រហែលជា២០គីឡូម៉ែត្រ(Km)។

      ស្ថានីយ៍វារីអគ្គិសនីក្រុមហុ៊នសេសានក្រោម២មានផ្ទៃលំហូរខ្សែទឹក ៤៩,២០០គីឡូម៉ែត្រការេ(Km2), កំលាំងទឹកហូលជាមធ្យមភាគប្រចាំឆ្នាំនៅទំនប់១,៣១០ម៉ែត្រគូបក្នុងមួយវិនាទី កំរិតទឹកដែលអាចស្តុកបានធម្មតាគឺ EL.75ម៉ែត្រ(m) ជាអាងស្តុកទឹកដែលសេរេបានជាប្រចាំថ្ងៃ, ផ្ទៃបាតអាងសរុបគឺ ២,៧១៥,០០០,០០០ម៉ែត្រគូប (m3), ដែលអាចដំឡើងម៉ាសុីនទួប៊ីនមានថាមពលសរុប ៤០០មេកាវ៉ាត់(Mw), និងអាចផលិតភ្លើងជាមធ្យមភាគប្រចាំឆ្នាំប្រហែលជា ១,៩០០,០០០,០០០គីឡូវ៉ាត់ម៉ោង(Kwh)។

      សមាសធាតុដែលសំខាន់របស់ស្ថានីយ៍វារីអគ្គិសនីមានដូចជា ទំនប់ដីនៅច្រាំងទន្លេខាងឆ្វេងនិងច្រាំងទន្លេខាងស្តាំ ទំនប់បេតុងមាននៅក្នុងដងទន្លេ ទ្វារបង្ហូរទឹក ផ្ទះផលិតថាមពលអគ្គិសនី ជញ្ជាំងនិងសំណង់ផ្សេងៗទៀតហើយមានចំងាយសរុប ៦៥០០ម៉ែត្រ(m)។

      ការសាងសង់ស្ថាននីយ៍និងជំរុនអោយមានការអភិវឌ្ឍនៅក្នុងតំបន់ផ្នែកសំភារៈសំណង់ ផ្នែកដឹកជញ្ជូននិង ឧស្សាហកម្ម, ស្របពេលជាមួយគ្នានោះនិងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់ជាច្រើននាក់ និងមានការបណ្តុះបណ្តាលបុគ្គលិកនៅជំនាញបញ្ចេកទេស បង្កើនចំណូលដល់ប្រជាជនក្នុងតំបន់ និងជំរុញអោយមានប្រសិទ្ឋភាពនៅការអភិវឌ្ឍត្តិន៍សេដ្ឋកិច្ចក្នុងតំបន់ ក្រោយពីសាងសង់ស្ថានីវារីអគ្គិសនីរួចហើយនឹងផ្គត់ផ្គង់ទៅអោយបណ្តាយអគ្គិសនីជាតិកម្ពុជាជានាក់ចែកចាយផ្គត់ផ្គង់ថាមពលស្អាតដ៏មានសុវត្តិភាព ស្ថិរភាពនិងទំនុកចិត្តខ្ពស់ព្រមទាំជំរុុញមានការប្រើប្រាស់ភ្លើងទៅតាមតម្រូវការរបស់ប្រជាជននិងធ្វើអោយសេដ្ឋកិច្ចប្រទេសជាតិមានការរីកចំរើន។