ប្រវតិ្តសង្ខេប

ក្រុមហ៊ុនវារីសេសានក្រោម២គឺជាក្រុមហ៊ុនរួមបញ្ចូលគ្នារវាងចិន កម្ពុជានិងវៀតណាមដែលវិនិយោគទៅលើវារីអគ្គីសនី ការអភិវឌ្ឍ សំណង់ ប្រតិបត្តិការសំរាប់អាជីវកម្មចម្បង។ ក្រុមហ៊ុនក៏ផ្តល់ផងដែរនូវការប្រឹក្សាផ្នែកពាណិជ្ជកម្ម ដឹកជញ្ជូន និងអាជីវកម្ម។ល។

ក្រុមហ៊ុនតែងតែផ្តល់នូវការអភិវឌ្ឍនូវប្រភពថាមលស្អាត សន្យាប្តេជ្ញាចិត្តគោរពតាមច្បាប់និងបទបញ្ញត្តិរបស់វិនិយោគិនក្នុងប្រទេស គោរពទំនៀមទម្លាប់វប្បធម៍ក្នុងស្រុក គំាទ្រលើកកំពស់គំនិតអភិវឌ្ឍសុខុដុមរមនា អនុវត្តការទទួលខុសត្រូវសេដ្ឋកិច្ចសហគ្រាស ទទួលខុសត្រូវសង្គមនិងបរិស្ថាន ជានិច្ចកាលតែងតែធ្វើការអភិវឌ្ឍវារីអគ្គិសនីនិងជំរុញអោយមានការសម្របសម្រួលដល់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងសង្គម ការអភិវឌ្ឍវារីអគ្តិសនី និងការរួមគ្នាអភិវឌ្ឍបរិស្ថានអេកូឡូសីុ ជំរុនអោយមានការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសង្គមនិងមូលដ្ឋានគឺជាការចូលរួមចំណែកវិភាគទានដ៏ធំសំរាប់សង្គមនិងប្រទេសជាតិ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនទទួលខុសត្រូវលើការវិនិយោគ ការអភិវឌ្ឍន៍ សាងសង់ និងដំណើរការស្ថានីយវារីអគ្គីសនីសេសាន២ ដែលជាស្ថានីយវារីអគ្គីសនីធំជាងគេនៅក្នុងប្រទេសកម្ពុជានិងមានទីតាំងនៅស្រុកសេសានខេត្តស្ទឹងត្រែនៃប្រទេសកម្ពុជាស្ថិតនៅលើទន្លេសេសាន។ រោងចក្រវារីអគ្គីសនីអាចដំឡើងម៉ាសុីនទួប៑ីនរាងជាអំពូលពងមាន់បាន ៨ទួប៑ីន ហើយទួប៑ីននីមួយៗអាចផលិតថាមពលបាន ៥០មេកាវ៉ាត់ (MW), ដូចេ្នះថាមពលសរុបទំាងអស់គឺ ៤០០មេកាវ៉ាត់ (MW)។ ផ្ទៃទឹកសរុបមាន ២,៧១៥,០០០,០០០ម៉ែតគូប(m3), ទំនប់ប្រវែង ៦៥០០ម៉ែត្រ (m) ទំនប់បេតុងប្រវែង ៤៦៥ម៉ែត្រ(m), ទំនប់ដី៦០៣៦ម៉ែត្រ (m)។