ដៃគូរបស់យើង

ក្រុមហ៊ុន HYDROLANCANG INTERNATIONAL ENERGY Co.,Ltd

      ក្រុមហ៊ុនវារីអគ្គិសនី HYDROLANCANG INTERNATIONAL ENERGY Co.,Ltd.  ត្រូវបានបង្កើតឡើងនិងចុះបញ្ជីពាណិជ្ជកម្មក្នុងខែកុម្ភះឆ្នំា២០១០ដែលមានការវិនិយោគទៅវិស័យថាមពលអគ្គិសនីអន្តរជាតិហើយក្រុនហ៊ុនLANCANG ក៏បានអនុវត្តយុទ្ធសាស្ត្រសំខាន់ៗទៅលើការវិនិយោគទុនបរទេសនៅក្រៅប្រទេស។ ធ្វើជាក្រុមហ៊ុនដែលមានជំនាញក្នុងការវិនិយោគទុនលើវិស័យថាមពលអគ្គិសនី ហើយក្រុមហ៊ុនក៏ទទួរបានផលប្រយោជន៍យ៉ាងពេញលេញពីការអនុវត្តន៍គោលនយោបាយយន្តសាស្ត្ររបស់ប្រទេសចិនផ្លូវមួយខ្សែក្រវ៉ាត់ដែលមានស្រុកយិនណាន អាសុីអគ្នេយ៍ជាទីផ្សារសំខាន់ៗ មានការចូលរួមយ៉ាងសកម្មរាប់បញ្ជូលទំាងអាសុីខាងត្បូង អឺរុ៉ប អាហ្វ្រិកនិងការប្រគួតប្រជែងនិងកិច្ចសហប្រតិបត្តិការលើវិស័យទីផ្សារថាមពលអគ្គិុសនីគ្រប់ដំបន់នៃសកលលោកនិងធ្វើអោយទីផ្សារអន្តរជាតិមានការរីកចំរើនមួយកំរិតថែមទៀត។

ក្រុមហ៑ុន ROYAL GROUP OF CAMBODIA

      ក្រុមហ៊ុន ROYAL GROUP OF CAMBODIA បានបង្កើតឡើងក្នុងឆ្នំា១៩៩០ គឺជាក្រុមហ៊ុនដ៏ធំបំផុតក្នុងការអភិវឌ្ឍការវិនិយោគទុនជាច្រើនក្នុុងព្រះរាជាណាចក្រកម្ពុជា។ហើយក្រុមហ៊ុនមានយុទ្ឋសាស្ត្រដើម្បីទាក់ទាញវិនិយោគ   គិនអន្តរជាតិមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដើម្បីជំរុញសេដ្ឋកិច្ចប្រទេសជាតិនិងសង្គមមានការរីកចំរើន។

      ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមានអាជីវកម្មគ្របដណ្តប់លើគ្រប់វិស័យដូចជា៖ ប្រភពថាមពលអគ្គិសនី ទូរគមនាគមន៍ សារពត៌មាន ធរនាគារ ការធរនារាប់រង សណ្ឋាគារ ការអប់រំ អចនទ្រព្យ ពាណិជ្ជកម្មនិងកសិកម្ម។

ក្រុមហ៊ុនថាមពលអន្តរជាតិវៀតណាម

(VIETNAM POWER INTERNATIONAL ENERGY)

      ក្រុមហ៊ុនថាមពលអន្តរជាតិវៀតណាមដែលហៅកាត់ថា EVN ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ខែកុម្ភៈឆ្នំា២០០៧ ហើយក្រុមហ៊ុននេះរួមគ្នាជាច្រើនក្រុមមានដូចជា៖ ក្រុមហ៊ុនថាមពលអគ្គិសនីវៀតណាម ក្រុមហ៊ុនជ័រកៅស៊ូវៀតណាម ក្រុមហ៊ុនថាមពលអគ្គិសនីនិងប្រេងសុំាងនិងក្រុមហ៊ុនធរនាគារ AN BINH។ តាមរយៈការបណ្តាក់ទុនក្នុងប្រទេសនីមួយៗនៅតំបន់អាស៊ាន ខិតខំលើកកំពស់នៅគំរោងនិងកំរិតសេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសនេះ ឆ្លងកាត់ការភ្ជាប់បណ្តាញថាមពលអគ្គិសនីពីប្រទេសនានាបញ្ជូនទៅអោយប្រទេសវៀតណាមដើម្បីផ្គត់ផ្គង់សម្រួលដល់ភាពខ្វះខាតថាមពលអគ្គិសនីនៅក្នុងតំបន់ខ្លះនៃប្រទេសវៀតណាមម្យ៉ាងវិញទៀតដើម្បីធរនាអោយមានសុវត្តិភាពនិងស្ថិរភាពប្រពន្ធ័ថាមពលអគ្គិសនីនៅប្រទេសវៀតណាម។